ព៌ត័មាន
បរិវត្តកម្មការអប់រំស្ទែម
"បរិវត្តកម្មការអប់រំស្ទែម" ជាមគ្គុទ្ទេសក៍សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន
បង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោង STEP UP។
គោលបំណងរួម គឺដើម្បីកសាងធនធានមនុស្សដែលមានជំនាញសតវត្សទី២១
សម្រាប់យុគសម័យឌីជីថល
ដោយផ្តោតលើការអប់រំស្ទែមដែលផ្សារភ្ជាប់នឹងជីវិតរស់នៅជាក់ស្តែង
និងការបង្កើតថ្មី។
ខ្លឹមសារសំខាន់ៗ ត្រូវបានបែងចែកជា ៣ ម៉ូឌុល៖
ម៉ូឌុលទី១៖
បំណិនអក្ខរកម្មកម្មវិធីសិក្សា
ម៉ូឌុលទី២៖
ការរចនាកម្មវិធីសិក្សាតាមលំនាំ Backward
Design
ម៉ូឌុលទី៣៖
ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន
ជាមគ្គុទ្ទេសក៍ជាក់ស្តែងក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលសំខាន់ៗដូចជា កម្មវិធី STTC, Google Classroom, Khan Academy, និង STTC H5P Server ដើម្បីបង្កើតវីដេអូ និងសកម្មភាពរៀនសូត្របែបអន្តរកម្ម។