ព៌ត័មាន
ក្របខណ្ឌអប់រំស្ទែមកម្រិតសាលារៀន
"ក្របខណ្ឌអប់រំស្ទែមកម្រិតសាលារៀន"
ជាឯកសាររបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅខែមិថុនា ឆ្នាំ២០២៥
ក្រោមគម្រោង STEP UP។ ក្របខណ្ឌនេះមានគោលបំណងចម្បងដើម្បីគាំទ្រដល់សាលារៀនមធ្យមសិក្សាទុតិយភូមិក្នុងការអនុវត្តការអប់រំស្ទែម
(វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ឲ្យមានប្រសិទ្ធភាព។
ក្របខណ្ឌនេះជួយសិស្សអភិវឌ្ឍបំណិនសតវត្សទី២១, ផ្សារភ្ជាប់ការសិក្សាទៅនឹងជីវភាពរស់នៅ,
និងជួយក្នុងការសម្រេចចិត្តជ្រើសរើសអាជីព។
រចនាសម្ព័ន្ធនៃក្របខណ្ឌនេះត្រូវបានរៀបចំឡើងជា ៥ សមាសភាគ, ៥ កម្រិតអភិវឌ្ឍន៍, និងដំណើរការអនុវត្ត
៥ ជំហាន៖
១. ការបង្កើតក្រុមអនុវត្តសកម្មភាពស្ទែម
២. ការធ្វើស្វ័យវាយតម្លៃ
៣. ការពិនិត្យឡើងវិញ
និងកំណត់គោលដៅ
៤. ការអនុវត្តផែនការសកម្មភាព
៥. ការត្រួតពិនិត្យវឌ្ឍនភាព
ឯកសារនេះក៏មានឧបសម្ព័ន្ធបន្ថែមដែលមានដូចជា កញ្ចប់ឧបករណ៍ស្ទែម, សទ្ទានុក្រម, បញ្ជីឈ្មោះសាលារៀនគោលដៅចំនួន៣០, និងក្របខណ្ឌអភិវឌ្ឍការអប់រំស្ទែម៕