ព៌ត័មាន

ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ​ម៉ា​និត​ កិច្ច​ប្រជុំ​ចារកម្ម​យោធា​អាស៊ាន​លើក​ទី​១​៩​ថងដថដងដង

 កិច្ច​ប្រជុំ​សហប្រតិបត្តិការ​យោធា​អាស៊ាន​លើកទី១២​ ហៅ​កាត់​ថា ​(AMOM-12) ដែល​បាន​ប្រារព្វ​ធ្វើ​ឡើង​រៀង​រាល់​មួយ​ឆ្នាំ​ម្តង​ តាម​របៀប​វិល​ជុំ ​ដែល​ក្នុង​ឆ្នាំ​២០២២​នេះ ​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះដឹក​នាំ​កិច្ច​ប្រជុំ​ ដោយ ​ឧត្តម​សេនីយ៍​ទោ ​ប៉ែន​ សុក្រិត្យ​វិទ្យា ​នាយ​លេខា​ធិការដ្ឋាន​ សេនា​ធិការ​ចម្រុះ ​នៃ​ខ.ភ.​ម​។

      ឧត្ត​មសេនីយ៍​ទោ​ ប៉ែន ​សុក្រិត្យ​វិទ្យា​ ប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំ ​បាន​បញ្ជាក់​ថា៖ ​សម្រាប់​កិច្ច​ប្រជុំ​ប្រតិបត្តិការ​យោធា​អាស៊ាន​លើក​ទី​១២ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​ជ្រើស​រើស​ប្រធាន​បទ​ «សាមគ្គី​ភាព​ ដើម្បី​សន្តិសុខ​សុខ​ដុមរម​នា»​ ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅវិ​ញទៅ​មក​។​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់​កម្លាំង​ការ​ពារ​ជាតិ​ ក្រោម​វេទិកា​អាស៊ាន ​ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​រាត​ត្បាត​កូវិដ១​៩​ នៅ​ក្នុង​ប្រទេស ​និង​រដ្ឋ​នានា ​តាម​រយៈ​ការ​អនុវត្តន៍​វិធាន​ការ​សុខា​ភិបាល​ និង​ការ​ចែក​រំលែក​វ៉ាក់​សាំង​ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ស្មើ​គ្នា​។ ទន្ទឹម​នឹង​នេះ​ ក្នុង​ស្មារតី​ នៃ​សាមគ្គីភាព​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ នៃ​បណ្តា​ប្រទេស​អាស៊ាន ​យើង​ទាំង​អស់​គ្នា​មាន​កាតព្វ​កិច្ច​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ការ​រីក​រា​លដាល​នៃ​មេរោ​គ​កូវិដ​១៩​ នៅ​តាម​ព្រំ​ដែន​រួម​គ្នា​។​

       ឯកឧត្ត​ម​បាន​បន្ត​ទៀតថា​៖ ​ការ​សាមគ្គីភាព ​ពិ​តជា​កម្លាំង​ចលករ​​ ដែល​មិន​អាច​ឈប់​ឈរ​ ក្នុង​ការ​នាំ​មក​នូវ​សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព​ ដល់​តំបន់​របស់​យើង​។​ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​៖ ក្រោ​ម​ស្មារតី​នៃ​សាមគ្គី​ភាព​អាស៊ាន ​នឹង​បន្ត​រី​កចំរើន​ ទៅ​ជា​តំបន់​រឹង​មាំ​ វិបុល​ភាព​ និង​សុខ​ដុម​រម​នា។​ ជាង​នេះ​ទៅ​ទៀត ​ក្នុ​ងនាម​ជា​ប្រធាន ​នៃ​កិច្ច​ប្រជុំ​ប្រតិបត្តិការ​យោធា​អាស៊ាន​លើក​ទី​១២ ​សង្ឃឹម​ថា​ឯកឧត្ត​ម​អស់​លោក ​និង​មាន​មតិ​លើក​ឡើង​នូវ​ប្រធាន​បទ​ល្អៗ​ ថែម​ទៀត​ទាក់​ទង​នឹង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​នី​មួយៗ​។​

       បន្ទាប់​ពី​សមាជិក​អង្គ​ប្រជុំ​តាម​បណ្តា​ប្រទេស​នីមួយៗ​ ក្នុង​សមាគម​អាស៊ាន​មាន​មតិ​លើក​ឡើង​អំពី​ទស្សនៈ​​ទាក់​ទង​នឹង​ប្រធាន​បទ​ «សាមគ្តី​ភាព​ ដើម្បី​សន្តិសុខ​​សុខ​ដុមរ​មនា​» ​រួច​មក ​ឯកឧត្តម​ ប៉ែន សុ​ក្រិត្យ​វិទ្យា​ បាន​ធ្វើ​ការ​បូក​សរុប​វាយ​តម្លៃ ​និង​ប្រកាស​ផ្ទេរ​ប្រគល់​វេន​ ឲ្យ​ប្រទេស​ឥណ្ឌូ​នេស៊ី​ជា​ប្រធាន​ និង​ម្ចាស់​ផ្ទះ​ ក្នុង​កិច្ច​ប្រជុំ​ (AMOM) ​លើក​ទី​១៣​ ក្នុង​ឆ្នាំ​២០២៣​ ៕