ព៌ត័មាន

សកម្មភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យការត្រៀមរៀបចំ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែក ថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សកម្មភាពសំខាន់ៗ នៃសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (EdTech) នេះរួមមាន ៖ (១). ការធ្វើបទបង្ហាញរបស់វាគ្មិនសំខាន់ៗ លើការផ្លាស់ប្តូរនៃយុទ្ធសាស្ត្របច្ចេកវិទ្យាអប់រំ (២). វេទិកាពិភាក្សាចំនួនបួនផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាអប់រំសម្រាប់ការអប់រំប្រកបដោយសមធម៌ និរន្តរភាព និងសុវត្ថិភាព (៣). ការបង្កើតថ្មី និងការអភិវឌ្ឍជំនាញនៅកម្ពុជា (៤). ការតាំងពិព័រណ៍ដំណោះស្រាយបច្ចេកវិទ្យាអប់រំក្នុងវិស័យសាធារណៈ និងឯកជន (៥). ការប្រកួតប្រជែងគ្រូបង្រៀនឆ្នើមបច្ចេកវិទ្យាអប់រំ ឆ្នាំ២០២៥ និង(៦). ការប្រកួតប្រជែងសមត្ថភាពឌីជីថល និងព័ត៌មាន ជាសាធារណៈ៕
🗓កាលបរិច្ឆេទ: ថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥
📍ទីតាំង: វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា | ITC
🏷ចុះឈ្មោះចូលរួមដោយសេរី ជាពិសេសមានឱកាសឈ្នះរង្វាន់ https://edtechcambodia.org/register