គ្រូបង្រៀនភាសាបារាំងនៅកម្ពុជាទទួលបានឱកាសការងារស្ម័គ្រចិត្តនៅប្រទេសបារាំង
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងហ្វ្រង់វ៉ូឡុងទែរ សូមជូនដំណឹងដល់លោកគ្រូអ្នកគ្រូ ដែលជាមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា មានតួនាទីបង្រៀនភាសាបារាំងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសា បារាំង-ខ្មែរ និងជីវភាសាបារាំងទី១-ទី២ អំពីឱកាសចេញទៅបំពេញបេសកកម្មការងារស្ម័គ្រចិត្តនៅប្រទេសបារាំងរយៈពេលវែង(១ឆ្នាំ) ក្នុងឆ្នាំ២០២៥-២០២៦។
កម្មវិធីនេះ ជាមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀត នៃមូលនិធិ Fonds Equipe France របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍការប្រើប្រាស់ភាសាបារាំង និងដើម្បីត្រៀមខ្លួនក្នុងការទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលនឹងប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០២៦ខាងមុខនេះ។
ល័ក្ខខណ្ឌនៃការដាក់ពាក្យ ៖
- ជាគ្រូបង្រៀនក្នុងក្របខ័ណ្ឌនៃកម្មវិធីថ្នាក់ពីរភាសា បារាំង-ខ្មែរ និងជីវភាសាបារាំងទី១-ទី២
- មានសញ្ជាតិខ្មែរ
- មានសញ្ញាបត្រភាសាបារាំងកម្រិត DELF B1 យ៉ាងតិច
- CV ឬ Resume និងលិខិតឆ្លងដែនថតចម្លង
- លិខិតតាំងចិត្ត ឬចំណាប់អារម្មណ៍លើកម្មវិធីស្ម័គ្រចិត្តអន្តរជាតិ (cover letter)
សូមផ្ញើរពាក្យរបស់លោកគ្រូ អ្នកគ្រូទៅកាន់អាស័យដ្ឋានម៉ែល ៖ ev.cambodge@france-volontaires.org និងcc ទៅកាន់លោក rithyra.liv@france-volontaires.org និងលោក sok.dalin@moeys.gov.kh
សូមបញ្ជាក់កម្មវត្ថុអ៊ីម៉ែល ដូចតទៅ៖ "Candidature VSI – FEF Langue Française 2025"
ផុតកំណត់ ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥
ប្រសិនបើលោកគ្រូ អ្នកគ្រូមានចម្ងល់បន្ថែម អាចចូលរួមស្តាប់បទបង្ហាញរបស់ក្រុមការងារ នៅថ្ងៃទី ៣០ ឧសភា វេលាម៉ោង ១១៖០០ ដល់ម៉ោង ១២៖០០ តាមរយះតំណរភ្ជាប់នេះ ៖
https://meet.google.com/yya-rzzf-kpu